TaNai Temple In Cambodia 


Tanai Temple, a temple located in the forest on the east side of Takeo temple road, lies about 800 meters north and 150 meters west of the eastern Baray, 150 meters south of the Siem Reap River. . The temple was built in the late 12th century under Jayavarman VII, dedicated to Mahayana Buddhism.

Overview

ប្រាសាទតានៃមានកំពែងព័ន្ធជុំវិញនៅផ្នែកខាងក្រៅ ប៉ុន្តែសព្វថ្ងៃយើងឃើញមានតែខ្លោងទ្វារ ឬគោបុរៈចំនួនពីរនៅសល់ស្ថិតនៅទិសខាងកើតនិងទិសខាងលិច ហើយមានស្នាកស្នាមកសិន្ធុនៅទិសខាងជើងនិងទិសខាងត្បូង។ នៅផ្នែកខាងកើតមានផ្លូវតភ្ជាប់ក្រាលដោយថ្មភក់ចាប់ពីខ្លោងទ្វារនៃកំពែងទី១ទៅកំពែងទី២ត្រូវបានសងដោយថ្មបាយក្រៀមដែលមានសភាពទ្រុឌទ្រោម និងបាក់រលំស្ទើទាំងស្រុងលើកលែងតែទិសខាងកើតឆៀងខាងត្បូង និងទិសខាងលិចឆៀងខាងជើងដែលនៅមានជញ្ជាំងមួយផ្ធាំងបញ្ឈរហើយមានផ្ទាំងចម្លាក់ហោជាងទំនងជារឿងពុទ្ធប្រវត្តិដែលនៅក្នុងរូបយើងឃើញមានរូបកណ្តាលត្រូវបានដាបបំផ្លាញហើយនៅសង់ខាងរូបនោះគឺជាព្រះវិស្ណុ និងព្រះព្រហ្ម រីឯនៅខាងក្រោមរូបទាំងនោះមានសេះមួយនៅចន្លោះអ្នកគោរពបូជាទាំងឡាយ។ មានទម្រទេវរូបជាច្រើននៅរាយប៉ាយផ្នែកខាងត្បូងដែលទម្រនីមួយៗទាំងនោះមានរន្ធឬប្រហោងចំនួនបីសម្រាប់តម្កល់ទេវរូបត្រីមូរតីទាំងព្រហ្មញសាសនានិងព្រះពុទ្ធសាសនា។ នៅផ្នែកខាងក្នុងនៅកំពែងទី២មានសាលវែងប្រក់ដោយដំបូលសងអំពីថ្មភក់មានសភាពទ្រុឌទ្រោមខ្លាំងនៅផ្នែកខាងជើងនិងខាងត្បូង។ នៅទីធ្លារនៅផ្នែកខាងក្នុងមានប្រាង្គចំនួន២ឈរត្រង់ជួរគ្នាពីកើតទៅលិច ប៉ុន្តែកំពូលរបស់ប្រាង្គត្រូវបានបាក់បែកខូចខាត[១]

ការធ្វើកំណាយ


បដិមាព្រះសិរលោកេស្វរៈចំនួនមួយត្រូវបានប្រទះឃើញពេលកំណាយជួសជុលខ្លោងទ្វារចូលខាងកើតប្រាសាទតានៃ
ប្រាសាទតានៃត្រៀមនឹងជួសជុលដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា។ ប្រាសាទតានៃ បានកសាងឡើងនាចុងស.វ.ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ឧទ្ទិសដល់ព្រះពុទ្ធសាសនា។ ឆ្លងកាត់អាយុកាលនិងឥទ្ធិពលនៃអាកាសធាតុរាប់រយឆ្នាំ បានធ្វើឱ្យសំណង់ខ្លះនៃប្រាសាទរងនូវការខូចខាត និងដួលរលំជាច្រើនកន្លែង។ បុរាណដ្ឋានមួយនេះស្ថិតក្នុងព្រៃ ពុំសូវមានទេសចរទៅកម្សាន្តច្រើនទេ ហើយក៏ពុំធ្លាប់មានការជួសជុលមកពីមុនដែរ ដោយគ្រាន់តែមានការអភិរក្សទល់ទ្រនៅផ្នែកខ្លះតែប៉ុណ្ណោះ។ នាពេលបច្ចុប្បន្ន អ្នកជំនាញអាជ្ញាធរជាតិអប្សរា គ្រោងនឹងធ្វើការជួសជុលខ្លោងទ្វារខាងកើតដើម្បីអភិរក្សស្នាដៃដូនតាមួយនេះឱ្យបានរួចចាកផុតភាពខ្ទេចខ្ទាំដើម្បីទុកជាមរតកដល់កូនចៅជំនាន់ក្រោយបានឃើញនិងសិក្សាស្រាវជ្រាវបន្ត[២]។ បដិមាព្រះសិរលោកេស្វរៈ ដែលក្រុមការងារជួសជុលខ្លោងទ្វារចូលខាងកើតប្រាសាទតានៃប្រទះឃើញ គឺមានត្រឹមតែព្រះសិរប៉ុណ្ណោះ មានរូបព្រះពុទ្ធនៅលើផ្នួងសក់ មានត្រចៀកខាងស្តាំ តែគ្មានខាងឆ្វេង ច្រមុះឆែប ព្រះភ័ក្ត្រម្ខាងខ្សុះរបកសាច់ថ្ម។ សភាពខូចខាតទាំងនេះ ជាបឋមមិនដឹងថាមកពីមូលហេតុអ្វីប្រាកដទេ តែអាចជាការប៉ះទង្គិចអ្វីមួយធ្វើឱ្យបែក ឬគុណភាពថ្មនៅលើថ្ពាល់ម្ខាងមិនសូវល្អ ទើបធ្វើឱ្យស្រទាប់ថ្មរបកចេញពីថ្ពាល់។ ម្យ៉ាងវិញទៀត ចម្លាក់មួយនេះ ក៏ប្រហែលមិនស្ថិតនៅទីតាំងនេះដែរកាលដើមឡើយ ព្រោះមិនមានភស្តុតាងណាមួយបញ្ជាក់ថាមានដងខ្លួននៅកន្លែងនេះដូចគ្នា[៣]។ ធ្វើការវាស់ទំហំព្រះសិរបដិមាព្រះពោធិសត្វលោកេសូរ បានឱ្យដឹងថា ព្រះសិរនេះធ្វើពីថ្មភក់ មានកម្ពស់៥៤ស.ម ទទឹង២៧ស.ម និងកម្រាស់៣៦ស.ម។ ព្រះសិរព្រះពោធិសត្វលោកេសូរ ឬ លោកេស្វរៈ បច្ចុប្បន្នត្រូវបានក្រុមការងារយកមករក្សាទុកនៅអាជ្ញាធរជាតិអប្សរាបណ្តោះអាសន្ន ដើម្បីធ្វើការចុះបញ្ជីនិងថតរូបទុកជាឯកសារ ព្រមទាំងរៀបចំបែបបទស្នើរយកទៅរក្សាទុកនៅ អភិរក្សដ្ឋានអង្គរ។ស្ថិតក្នុងរចនាបថបាយ័ន ប្រហែលពីចុងស.វ.ទី១២ និងដើមស.វ.ទី១៣ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ លោកេសូ ឬ លោកេស្វរៈ គឺជាព្រះពោធិសត្វក្នុងពុទ្ធសាសនាមហាយាន ដែលមានករុណាធម៌កំពូលក្នុងការជួយសង្គ្រោះមនុស្សលោក។ ក្នុងសិល្បៈខ្មែរ យើងតែងឃើញចម្លាក់ប្រភេទនេះមានព្រះហស្ថ២, ៤ ឬ៨ ដោយមានកាន់កេតនភណ្ឌ ដូចជាខ្សែផ្គាំ គម្ពីរ ផ្កាឈូក និងថូ ព្រមទាំងឆ្លាក់រូបព្រះពោធិសត្វ អមិតាភៈ អង្គុយភាវនានៅលើផ្នួងសក់ ដូចគ្នានឹងបដិមាប្រាជ្ញាបារមិតាដែរ[៤]











Comments

Popular Posts